សេចក្តី​ប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​អត្ថបទ​ព័ត៌មាន​ស្តី​ពី​ “​ជនជាតិ​ដើម​ ចង់​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​វាស់ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​”

នៅ​ថ្ងៃ​ទី​ ៦​ ខែមីនា​ ឆ្នាំ​២០១៩​ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ពាក់ព័ន្ធ​នឹង​អត្ថបទ​ព័ត៌មាន​មួយ​ស្តី​ពី​ “​ជនជាតិ​ដើម​ ចង់​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​វាស់ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​”​ ដែល​ចេញផ្សាយ​ដោយ​កាសែត​ភ្នំពេញ​បុ​ស្ដិ៍​ នៅ​លើ​ទំព័រ​ទី​៨​ ចុះ​ថ្ងៃ​ពុធ​ ទី​០៦​ ខែមីនា​ ឆ្នាំ​២០១៩​។​ នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​នោះ​ បាន​ដកស្រង់​សម្ដី​របស់​លោក​ គ្រើ​ង​ តុលា​ “​ក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​អភិបាលខេត្ត​ លោក​ ស្វាយ​ សំ​អ៊ា​ង​ នោះ​បាន​សម្រេច​កំណត់​វិធីសាស្ដ្រ​ដោះស្រាយ​បញ្ហា​ដីធ្លី​លើ​ភ្នំ​ដោះ​ក្រមុំ​ ដោយ​យក​កំណត់ហេតុ​កាលពី​ឆ្នាំ​ ២០១៦​ ធ្វើ​ជា​គោល​ក្នុង​ការ​កំណត់​ព្រំ​ដី​ឱ្យ​បាន​ជាក់លាក់​ និង​ការ​រក្សា​ទុក​ដី​សម្រាប់​កម្មសិទ្ធិ​របស់​មន្ទីរ​ចំនួន​ ៣​ ឱ្យ​នៅ​ដដែល​ដូច​ជា​មន្ទីរ​រ៉ែ​និង​ថាមពល​ មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ និង​មន្ទីរ​មុខងារសាធារណៈ​។​”​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីថ្លែងការណ៍​ទាំងនោះ​ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ សូម​បំភ្លឺ​ដល់​សាធារណៈ​ និង​ពន្យល់​ពី​ឯកសារ​ច្បាប់​ដែល​ពាក់ព័ន្ធ​។​ ក្រសួង​រ៉ែ​ និង​ថាមពល​ ឬ​មន្ទីរ​ខេត្ត​បាន​ប្រគល់​ដី​ជូន​ទៅ​រដ្ឋបាល​ខេត្ត​រតនគីរី​រួច​ហើយ​។​

ក្រសួង​រ៉ែ​ និង​ថាមពល

ទាញយក៖ pdf