សេចក្តីប្រកាសព័ត៌មាន ស្តីពីការឆ្លើយតបទៅនឹងមតិសាធារណៈជន ដែលមានការព្រួយបារម្មណ៍ទៅលើការធ្លាក់ចុះនៃតម្លៃផ្លែស្វាយកែវរមៀត ដែលបងប្អូនប្រជាពលរដ្ឋ ដាំដុះនៅក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី ០៤ ខែកុម្ភះឆ្នាំ ២០២១ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សាធារណជនជុំវិញការធ្លាក់ចុះតម្លៃផ្លែស្វាយកំពុងធ្លាក់ចុះនៅកម្ពុជា។ ក្រសួងអំពាវនាវឱ្យអ្នកដាំស្វាយទាំងអស់ចុះឈ្មោះកសិដ្ឋានស្វាយរបស់ខ្លួនសម្រាប់នាំចេញនៅមន្ទីរកសិកម្មដើម្បីទទួលបានសេវាព័ត៌មាននិងបណ្តុះបណ្តាលបច្ចេកទេសដើម្បីបង្កើនផលិតភាពនិងគុណភាពផ្លែស្វាយស្របតាមស្តង់ដារក៏ដូចជាចងក្រងចង្កោមអាជីវកម្មស្វាយសម្រាប់ទំនាក់ទំនងជាមួយ ក្រុមហ៊ុនក្នុងស្រុកនិងបរទេសចុះហត្ថលេខាលើកិច្ចសន្យាកែច្នៃនិងនាំចេញ។
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ