សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលសន្និបាតបូកសរុបផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផលសន្និបាតបូកសរុបផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០។ អង្គសន្និបាតបានឯកភាពលើ ២១ ចំនុចធំៗ ដែលក្នុងនោះរួមមាន៖
- ការបន្តអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់ដីធ្លី
- បន្តផែនការចុះបញ្ជីដីធ្លីឱ្យបានសម្រេច ៩៤ ភាគរយនៅឆ្នាំ២០២០ និង១០០ភាគរយនៅឆ្នាំ២០២១
- បន្តចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច
- បន្តពន្លឿនការដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់
- បន្តផែនការចុំបញ្ជីដីរដ្ឋដែលជាកម្មវត្ថុនៃសម្បទានដីសេដ្ឋកិច្ច និងចាត់វិធានការការពារដីរដ្ឋដែលបានកំណត់ទុកសម្រាប់ទិសដៅសម្បទានដីសង្គមកិច្ចគម្រោង LASED III និងទប់ស្កាត់ការទន្ទ្រានដីរដ្ឋ
- ដាក់ដំណើរការសេវាកម្មផ្តល់ព័ត៌មានសុរិយោដី និងចុះបញ្ជីអាជីវកម្មវិស័យសំណង់តាមប្រព័ន្ធ Online
- បន្តរៀបចំផែនការប្រើប្រាស់ដីតំបន់ឆ្នេរសមុទ្រ និងគាំទ្របច្ចេកទេសដល់ការរៀបចំដែនដីថ្នាក់ខេត្ត ផែនការប្រើប្រាស់ដី Smart City ការអភិវឌ្ឍបៃតង ការការពារធនធានធម្មជាតិ និងបរិស្ថាន និងសកម្មភាពផ្សេងៗទៀត។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់