សេចក្តីប្រកាសព័ត៌មាន៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប

នៅ​ថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប។

ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគីនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf