សេចក្តីប្រកាសព័ត៌មាន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសិង្ហបុរី
នៅថ្ងៃទី ១៧ ខែមិថុនា ឆ្ណាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសិង្ហបុរីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស អញ្ជើញបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋសិង្ហបុរីនៅថ្ងៃទី ១៨-១៩ មិថុនា ឆ្នាំ ២០២៤ តាមការអញ្ជើញរបស់សមភាគីសិង្ហបុរី។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ