​សេចក្ដី​ប្រកាស​ព័ត៌មាន​ ពិធី​ចុះហត្ថលេខា​រវាង​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ និង​លោក​ជំទាវ​ យូ​ ម្យុ​ង​ហ៊ី​ (Yoo​ Myung-Hee)​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ​ លើ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​ចាប់ផ្តើម​សិក្សា​លទ្ធភាព​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​

នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ពិធី​ចុះហត្ថលេខា​រវាង​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ និង​លោក​ជំទាវ​ យូ​ ម្យុ​ង​ហ៊ី​ (Yoo​ Myung-Hee)​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ​ លើ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​ចាប់ផ្តើម​សិក្សា​លទ្ធភាព​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ នៅ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​ ៣០​ឆ្នាំ​ នៃ​ទំនាក់ទំនង​អាស៊ាន​-​កូរ៉េ​ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ​ ពី​ថ្ងៃ​ទី​២៥-២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ទីក្រុង​ប៊ូ​សាន​ សាធារណរដ្ឋ​កូរ៉េ​។​ តាម​ការ​រំពឹង​ទុក​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ ព្រមទាំង​បង្កើត​ឱកាស​ការងារ​ក្នុងស្រុក​ ការ​នាំ​ចេញ​សេវា​ និង​ពង្រីក​វិនិយោគ​បន្ថែម​ ដែល​នឹង​ចូលរួម​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​

ក្រ​សួង​ពាណិជ្ជកម្ម​

ទាញយក៖ pdf