សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ពិធី​ចុះហត្ថលេខា​សម្រាប់​គម្រោង​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​

​នៅ​ថ្ងៃ​ទី​ ២១​ ខែធ្នូ​ ឆ្នាំ​២០២០​ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​សន្តិសុខ​មនុស្សជាតិ​,KUSANONE,​ ចំនួន​ ២៨៨,៤៧៣​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​បំពាក់​ឧបករណ៍​ពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គរ​បូ​រី​ខេត្តតាកែវ​ បំពាក់​ឧបករណ៍​អក្សរ​ប្រៃ​យ៍​នៅ​សាលា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្ត​ចំនួន​៣​ និង​តម្លើង​ឧបករណ៍​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​ការ​ស្តាប់​ឭ​និង​ពង្រឹង​សេវា​ព្យាបាល​ការ​ទំនាក់ទំនង​សំរាប់​កុមារ​នៅ​ភ្នំពេញ​និង​ខេត្ត​ទាំង​ ៦​។​ ឯកឧត្តម​ មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ​ ឯកអគ្គរាជទូត​ជប៉ុន​ និង​អ្នកតំណាង​អង្គភាព​ចំនួន​៣​ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​របស់​ពួក​គេ​។​

ឯកអគ្គរាជទូត​ជប៉ុនជឿជាក់​ថា​ជំនួយ​ទាំងនេះ​នឹង​ជួយ​ក្នុង​ការ​កែ​លម្អ​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​នៅ​ក្នុង​តំបន់​នីមួយៗ​នៃ​គម្រោង​។​

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf