សេចក្តីជូនដំណឹងស្តីពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងសាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសអាស៊ានចំនួន ៥ ក្នុងអំឡុងកម្មវិធីវិនយោគអាស៊ានឆ្នាំ ២០១៩
នារសៀលថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងសាធារណរដ្ឋកូរ៉េ និងបណ្ដាប្រទេសអាស៊ានចំនួន ៥ គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីន ។ នារសៀលថ្ងៃដដែល ឯកឧត្ដមរដ្ឋមន្ត្រីក៏បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិកាប្រចាំឆ្នាំ២០១៩ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។ នាឪកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានអញ្ជើញចូលរួមជាវាគ្មិនដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីរក្សាសន្តិភាព។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា