សេចក្តី​ជូនដំណឹង​ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​អភិវឌ្ឍ​រវាង​សាធារណរដ្ឋ​កូរ៉េ​ និង​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​ ៥ ក្នុង​អំឡុង​កម្មវិធី​វិ​នយោ​គអាស៊ាន​ឆ្នាំ​ ២០១៩​

នា​រសៀល​ថ្ងៃច័ន្ទ​ ទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​ទី​ក្រុង​ប៊ូ​សាន​ ឯកឧត្ដម​ ឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ បាន​អញ្ជើញ​ចូលរួម​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគយល់​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​រវាង​សាធារណរដ្ឋ​កូរ៉េ​ និង​បណ្ដា​ប្រទេស​អាស៊ាន​ចំនួន​ ៥ គឺ​ កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ វៀតណាម​ និង​ហ្វីលីពីន​ ។ នា​រសៀល​ថ្ងៃ​ដដែល​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ ដើម្បី​ចូលរួម​វេទិកា​ប្រចាំឆ្នាំ២០១៩​ ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ ។ នា​ឪកាស​នោះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ដើម្បី​ចែករំលែក​បទពិសោធន៍​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ដើម្បី​រក្សា​សន្តិភាព​។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf