សេចក្ដីប្រកាសព័ត៌មាន៖ ការផ្អាកការសិក្សាជាបណ្ដោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្ដមសិក្សា នៅក្រុងសៀមរាបខេត្តសៀមរាប
នៅថ្ងៃទី៧ ខែមីនាឆ្នាំ២០២០ ក្រសួងអប់រំ យុវជននិងកីឡាបានចេញនូវសេចក្តីប្រកាសមួយនៅលើទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួនស្តីពីការផ្អាកការសិក្សាជាបណ្ដោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្ដមសិក្សា នៅក្រុងសៀមរាប ខេត្តសៀមរាប ចាប់តាំងពីថ្ងៃជូនដំណឹងរហូតដល់មានការជូនដំណឹងសារជាថ្មី។ វិធានការនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវ៉ីត១៩ដែលត្រូវបានគេរកឃើញនៅក្នុងបុរសជនជាតិខ្មែរមួយរូប។
ក្រសួងអប់រំ យុវជននិងកីឡា