សេចក្ដីជូនដំណឹង៖ កិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមហ៊ុនTrip.Com
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានចេញសេចក្ដីជូនដំណឺង ស្ដីពី កិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមហ៊ុនTrip.Com។
កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង CTB និង ក្រុមហ៊ុន Trip.com គឺផ្តោតសកម្មភាពផ្សព្វផ្សាយទេសចរណ៍ ដែលមានរយៈពេលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ CTB និង ក្រុមហ៊ុនTrip.com បានព្រមព្រៀងគ្នាផ្អាកសកម្មភាពផ្សព្វផ្សាយដែលបានគ្រោងទុកនៅតាមបណ្ដាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន Trip.com Group រហូតដល់កាលៈទេសៈអំណោយផលឡើងវិញ។
ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
