​សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ មេអណ្ដើក​ចិញ្ចឹម​នៅ​ក្នុង​មជ្ឈមណ្ឌល​ ពង​ជា​លើក​ដំបូង​បាន​ ៧១​ពង​

នៅ​ថ្ងៃ​ទី​ ០២​ ខែមីនា​ ឆ្នាំ​២០២១​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ បាន​ចេញ​សេចក្ដី​ប្រកាស​ថា​មេអណ្ដើក​ហ្លួង​ចិញ្ចឹម​ចំនួន​ ៥​ក្បាល​ បាន​ពង​នៅ​លើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​នៅ​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង​ ជា​លើក​ដំបូង​បាន​ ៧១​ពង​។​ យោង​តាម​រូបភាព​ទទួល​បាន​ ពងអណ្តើក​ហ្លួង​ទាំង​អស់នោះ​ គឺជា​ពង​របស់​មេអណ្តើក​ហ្លួង​ ៥​ក្បាល​ដែល​ក្រុមការងារ​បាន​យក​ទៅ​ចិញ្ចឹម​នៅ​ក្នុង​មជ្ឈមណ្ឌល​កាលពី​ជាង​ ១០​ឆ្នាំ​មុន​។​

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)

ទាញយក៖ pdf