សេចក្តីប្រកាសព័ត៌មាន៖ សន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៥  ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី​ សន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១។ សន្និសីទនិងពិព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន ផ្ដល់ឱកាសពិភាក្សានិងចែករំលែកចំណេះដឹង និងឧត្តមានុវត្តន៍បច្ចេកវិទ្យាអប់រំ ពង្រឹងកិច្ចសហប្រតិបត្តិការរវាង អ្នកបង្កើតគោលនយោបាយ ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងចូលរួម ដើម្បីលើកកម្ពស់សមត្ថភាពឌីជីថលក្នុងវិស័យអប់រំ។

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf