សេចក្តី​ប្រកាស​ព័ត៌មាន៖ ​ផល​ប៉ះពាល់​លើ​តំបន់​ស៊ី​វិល​ និង​ការ​គាំពារ​ពលរដ្ឋ​ភៀស​សឹក​ដោយសារ​សង្គ្រាម​ឈ្លានពាន​វាតទី​ទឹកដី​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ និង​យោធា​ថៃ​ ចាប់ពី​៦ល្ងាច ថ្ងៃទី១៨ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រាយការណ៍​ពី ផល​ប៉ះពាល់​លើ​តំបន់​ស៊ី​វិល​ និង​ការ​គាំពារ​ពលរដ្ឋ​ភៀស​សឹក​ ដោយសារ​សង្គ្រាម​ឈ្លានពាន​វាតទី​ទឹកដី​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ និង​យោធា​ថៃ​ ចាប់ពី​៦ល្ងាច ថ្ងៃទី១៨ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃលើកម្ពុជាមិនរើសគោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់លើតំបន់ស៊ីវិលបានបណ្ដាលឱ្យពលរដ្ឋកម្ពុជាស្លាប់១៨នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងមានជនភៀសសឹកកើនឡើងជាបន្តបន្ទាប់ ទាំងក្នុងខេត្តជាប់ព្រំដែន និងបណ្តាខេត្តផ្សេងៗទៀត។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf