សេចក្តីប្រកាសព័ត៌មាន៖ ជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយលោកស្រី វ្ល៉ាដាន់កាអាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា

នៅ​ថ្ងៃទី៩ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយលោកស្រី វ្ល៉ាដាន់កាអាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (United Nations Resident Coordinator) ប្រចាំនៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកស្រី វ្ល៉ាដាន់កា អាន់ឌូវ៉ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ពីដំណាក់កាលមួយទៅដំណាក់កាលមួយរហូតមកទល់បច្ចុប្បន្ន និងបានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ សំដៅឆ្លើយតបឱ្យចំអាទិភាព និងទាន់ពេលទៅនឹងតម្រូវការចាំបាច់បន្ទាន់ចំពោះមុខ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf