សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន
នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចពិភាក្សានេះ បានពិភាក្សាគ្នាយ៉ាងទូលំទូលាយលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាក្តីបារម្ភរួម ការងារឆ្ពោះទៅរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានដើម្បីឆ្លើយតបនិងស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ