សេចក្តីប្រកាសព័ត៌មាន៖ កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»

នៅ​ថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»។

ផ្អែកតាមរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ «ភាពជឿទុកចិត្តនៃថវិកា» រក្សាបាននូវភាពធន់នៃប្រព័ន្ធ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងចំណូលធៀបនឹងឆ្នាំ២០២៤ និងស្ថិតក្នុងរង្វង់ +/- ៥% ធៀបនឹងច្បាប់។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf