សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។

គិតចាប់ពីម៉ោង៦ល្ងាច​ ថ្ងៃទី២ ខែមករា​ ដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក​​១៣.៥២៧នាក់ បាន​​បន្ត​វិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើ​ឱ្យ​ជនភៀសសឹកនៅសល់​​សរុបមាន​​ចំនួន ​៣១២.៩៧៩នាក់​ ក្នុងនោះស្រី្ត ១៦៤.៧១៤នាក់ និងកុមារ ១០៥.៣៣៣នាក់។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf