សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង១រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង១រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

របាយការណ៍បឋម បើគិតពីម៉ោង៦ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង ១រសៀលថ្ងៃនេះ មានជនភៀសសឹក៥.១៩២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹក នៅសល់សរុបមានចំនួន ៥១២.២៦៣នាក់ ក្នុងនោះស្រ្តី ២៦៧.០៦៣នាក់ និងកុមារ ១៦១,៩៨៩នាក់។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf