សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៤ ដល់ម៉ោង៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៤ ដល់ម៉ោង៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។
គិតពីម៉ោង៦ល្ងាចថ្ងៃទី៤ ដល់ម៉ោង៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹក ៣៧.៤២៣នាក់ បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មាន២០៤.៨៤៤នាក់ទៀតបន្តស្នាក់នៅជំរំ។
ក្រសួងមហាផ្ទៃ
