សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៣ ដល់ម៉ោង១រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៣ ដល់ម៉ោង១រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦។

គិតពីម៉ោង៦ល្ងាច ថ្ងៃទី៣ ដល់ម៉ោង១រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក​១២.៤១៧នាក់បន្ថែមទៀត បាន​​បន្ត​វិលទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤មុឺននាក់ មាន២៦៧.៦៧៤នាក់​ ក្នុងនោះស្រី្ត១៤១.០៦៩នាក់ និងកុមារ៩០.៦៧០នាក់ បន្តស្នាក់នៅជំរំ។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf