សេចក្តីប្រកាសព័ត៌មាន៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដាក់ឱ្យប្រើប្រាស់នូវឧបករណ៍អនឡាញ ដើម្បីផ្សាភ្ជាប់ពលរដ្ឋ នឹងសេវាសាធារណៈក្រុងនៅក្នុងខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានចេញសេចក្ដីប្រកាសព័ត៌មានថា កម្មវិធីអនឡាញ “ពិដោរអ្នកភូមិឆ្លាតវៃ” ដែលជាឧបករណ៍ឆ្លើយតបសំឡេងអន្តរកម្មជជែកតាមហ្វេសប៊ុក និងផ្តល់ព័ត៌មានទៅដល់ប្រជាជនកម្ពុជាអំពីសេវាសាធារណៈនៅខេត្តបន្ទាយមានជ័យ។ ឧបករណ៍នេះនឹងផ្សាភ្ជាប់ប្រជាពលរដ្ឋទៅនឹងសេវានានាដែលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងបង្កើនទំនាក់ទំនងបែបស្ថាបនារវាងប្រជាជន និងមន្ត្រីអំពីរបៀបនៃការផ្តល់សេវាសាធារណៈទាំងនេះ។
ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)