​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ខ្លឹមសារ​ជំនួប​តាម​ប្រព័ន្ធ​វី​ដេ​អូរ​វាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកឧត្តម​បណ្ឌិត​ ផ​ន​ខាំ​ ទី​ផា​វ៉ា​ន់​ នាយក​រដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​

​នៅ​ថ្ងៃ​ទី​ ១២​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ខ្លឹមសារ​ជំនួប​តាម​ប្រព័ន្ធ​វី​ដេ​អូរ​វាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកឧត្តម​បណ្ឌិត​ ផ​ន​ខាំ​ ទី​ផា​វ៉ា​ន់​ នាយក​រដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​ កិច្ច​ជំនួប​នេះ​ បាន​ឯកភាព​គ្នា​ជំរុញ​បញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​សេចក្តី​ព្រាង​ផែនការ​សកម្មភាព​សម្រាប់​ភាព​ជា​ដៃគូ​ ដើម្បី​បន្ត​ពង្រឹង​នូវ​ទំនាក់ទំនង​ជិត​ស្និទ្ធ​នៃ​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​សឹង​គ្រប់​វិស័យ​ដូច​ជា​វិស័យ​នយោបាយ​-​សន្តិសុខ​ វិនិយោគ​ អប់រំ​ វប្បធម៌​ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf