សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ឆបោក​ប្រាក់​តាម​បណ្តាញ​សង្គម​និង​ប្រព័ន្ធ​ទូរស័ព្ទ​

នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៣​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ដើម្បី​ជូនដំណឹង​ដល់​សាធារណជន​ឱ្យ​បានដឹង​ថា​ នា​ពេល​ថ្មីៗ​នេះ​មាន​ជនខិលខូច​មួយ​ចំនួន​ បាន​ព្យាយាម​ឆបោក​ប្រាក់​តាម​គ្រប់​រូបភាព​នៅ​តាម​បណ្តាញ​សង្គម​ ដូច​ជា​ Telegram,​ Facebook​ និង​ TikTok​ ជាដើម​ ក៏​ដូច​ជា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ខណៈ​ពេល​ដែល​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​។​

​ធនាគារជាតិ​នៃ​កម្ពុជា​ ស្នើរ​ឱ្យ​សាធារណជន​រក្សា​សុវត្ថិភាព​ព័ត៌មាន​នៃ​គណនី​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ និង​ស្វែង​យល់​ពី​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ ព្រមទាំង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ មុន​ពេល​ផ្ទេរ​ប្រាក់​តាម​កម្មវិធី​ទូរស័ព្ទ​ចល័ត​ ឬ​តាម​គណនី​ ឬ​តាម​រយៈ​ភ្នាក់ងារ​។​

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf