សេចក្តី​ថ្លែង​ការ​ណ៏​ព័ត៌មាន​៖​ «​ការ​អះអាង​ថា​ជា​ សារព័ត៌មាន​សេរី​ និង​ឯករាជ្យ​ មិនមែន​ជា​អាជ្ញាប័ណ្ណ​ដើម្បី​បំពាន​ច្បាប់​ដោយ​និទណ្ឌភាព​ទេ​»​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ថ្លែង​បញ្ជាក់​

​នៅ​ថ្ងៃ​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​ទំនាក់ទំនង​អន្តរជាតិ​បាន​ចេញ​នូវ​សេចក្តី​ថ្លែង​ការ​ណ៏​ព័ត៌មាន​មួយ​ទាក់ទង​ទៅ​នឹង​ការ​ដកហូត​អាជ្ញាប័ណ្ណ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ ដែល​ទទួល​មូលនិធិ​ពី​បរទេស​។​ 

​យោង​ទៅ​តាម​សេចក្តី​ថ្លែង​ការ​ណ៏​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​ អន្តរជាតិ​ មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ និង​សូម​ច្រានចោល​ទាំងស្រុង​នូវ​ការ​ព្រួយបារម្ភ​នានា​ធ្វើ​ឡើង​ ក្រោម​ហេតុផល​នយោបាយ​ មានការ​រើសអើង​ និង​មាន​ភាព​លម្អៀង​របស់​ស្ថានទូត​បរទេស​មួយ​ចំនួន​បញ្ហា​នេះ​។​

ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ

ទាញយក៖ pdf