សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ នៅ​ហ្សឺ​ណែវ​ ឆ្លើយ​តប​ទៅ​នឹង​ការ​ចេញផ្សាយ​ ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ការ​លើកកម្ពស់​ និង​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​

​នៅ​ថ្ងៃ​ទី​ ១០​ ខែកក្កដា​ ឆ្នាំ​ ២០២០​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចេញផ្សាយ​ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ស្តី​ពី​ការ​លើកកម្ពស់​ និង​ការ​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​ហ្សឺ​ណែវ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តីសន្និដ្ឋាន​មិន​ត្រឹមត្រូវ​ និង​បង្ក​អោយ​មានការ​ភាន់ច្រឡំ​ របស់​លោក​ David​ Kaye​ អ្នករាយការណ៍​ពិសេស​ ស្តី​ពី​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ (​ហៅ​កាត់​ថា​អ្នករាយការណ៍​ពិសេស​ )​ ពាក់​ព​ន្ធ័​នឹង​ការ​ឆ្លើយ​តប​របស់​ចំពោះ​មេរោគ​ កូ​វី​ដ​១៩​ របស់​កម្ពុជា​ ដែល​បាន​ដាក់​បញ្ចូល​នូវ​គោលការណ៍​សិទ្ធិ​មនុស្ស​។​

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​

ទាញយក៖ pdf