សេចក្តីថ្លែងការណ៍ព័ត៌មាន ស្តីពីការប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីក្តីបារម្ភចំពោះការបន្តការប្រយុទ្ធគ្នា និងការបាត់បង់ជីវិតនៅតាមទីតាំងជាច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សហរដ្ឋអាមេរិកបានជំរុញឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ ការការពារជនស៊ីវិល និងឱ្យភាគីទាំងពីរត្រឡប់ទៅអនុវត្តវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និងមានការធ្វើជាសាក្សីដោយប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។
ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន
