បណ្ដាញសហគមន៍ព្រៃឡង់៖ សេចក្តីថ្លែងការណ៍ស្តីពីការកើនឡើងនៃការកាប់ឈើ
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការកើនឡើងនៃការកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ និងសកម្មភាពល្មើសច្បាប់ជាច្រើនផ្សេងទៀត ដែលកំពុងកើតមានឡើងនៅក្នុងតំបន់ព្រៃឡង់។ សកម្មភាពល្មើសច្បាប់ ភាគច្រើនពាក់ព័ន្ធនឹងការកាប់ និងដឹកជញ្ជូនឈើ ការកាប់រានដីព្រៃដោយអ្នកមានអំណាច និងប្រជាពលរដ្ឋអ្នកចំណូលថ្មី ការធ្វើអាជីវកម្មរ៉ែមាស ជាដើម។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ចាត់វិធានការទប់ស្កាត់នឹងការកាប់ឈើខុសច្បាប់នេះជាបន្ទាន់។
បណ្ដាញសហគមន៍ព្រៃឡង់