លោកនាយក​រដ្ឋមន្ត្រី​នឹង​ពង្រឹង​បន្ថែម​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​គុណភាព​ខ្ពស់​ ក្នុងអំឡុងពេល​ចូលរួម​វេទិកា​ខ្សែក្រវាត់​ និង​ផ្លូវ​លើក​ទី​៣​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ អន្តរជាតិ​ នៅ​រដ្ឋធានី​ប៉េ​កាំ​ង​

​នៅ​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​បន្ទាប់​ពី​បាន​ចូលរួម​វេទិកា​ខ្សែក្រវាត់​ និង​ផ្លូវ​លើក​ទី​៣​ សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​អន្តរជាតិ​នៅ​រដ្ឋធានី​ប៉េ​កាំ​ង​។​ មូលបទ​នៃ​កិច្ចប្រជុំ​នេះ​គឺ​ “​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់​ និង​ផ្លូវ​ ប្រកបដោយ​គុណភាព​ខ្ពស់​៖​ រួម​គ្នា​ដើម្បី​ការ​អភិវឌ្ឍ​ និង​វិបុលភាព​រួម​”​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf