ការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) និងដូសទី៣ ឫដូសជំរុញ
នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) និងដូសទី៣ ឫដូសជំរុញ។
ដើម្បីបង្កើនឱ្យមានភាពស៊ាំរបស់បុគ្គល ក៏ដូចជាបង្កើនភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ស្របពេលដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីង-១៩ គួរឱ្យព្រួយបារម្ភក្នុងពេលបច្ចុប្បន្ននេះ ក្រសួងសូមធ្វើការក្រើនរំលឹកដល់សាធារណៈជនទាំងអស់ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩។
ក្រសួងសុខាភិបាល