សេចក្តីស្នើសុំក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ណែនាំអ្នកបើកបររថយន្ត សូមកុំឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងស្នើសុំឲ្យមានការបិទខិតប័ណ្ណ
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវប្រធានក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ណែនាំអ្នកបើកបររថយន្ត សូមកុំឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដូចជា កញ្ឆា អាភៀន ហេរ៉ូអ៊ីន កាកូអ៊ីន ICE WY ប្រេងម្រះព្រៅ និងស្នើសុំឲ្យមានការបិទខិតប័ណ្ណ ផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់តាមរថយន្ត។
ក្រសួងសាធារណការ និងដឹកជញ្ជូន