សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ធ្វើ​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៧

​នៅ​ថ្ងៃ​ទី​ ០៧​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ធ្វើ​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៧​ តាម​ប្រព័ន្ធ​វី​ដេ​អូ​ នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០២១​។​

​ក្រោម​មូលបទ​ «​មហា​អនុ​តំបន់​មេគង្គ​ ៖​ ពង្រឹង​ភាព​ខ្លាំង​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នៃ​ ទសវត្សរ៍​ថ្មី​ »​ កិច្ចប្រជុំ​នឹង​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​​លើក​ទី​ ៦​ នៅ​ថ្ងៃ​ទី​ ៣១​ ខែមីនា​ ឆ្នាំ​២០១៨​ នៅ​ប្រទេស​វៀតណាម​ព្រមទាំង​កំណត់​សកម្មភាព​ និង​ទិស​ដៅ​អនាគត​នៃ​កិច្ច​សហប្រតិបត្តិការ​នៅ​ ៣ ឆ្នាំ​បន្ទាប់​ក្រោម​ការ​ជួយ​គាំទ្រ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​។​ កិច្ចប្រជុំ​ក៏​នឹង​ផ្ដល់​ឱកាស​ដល់​អ្នកចូលរួម​ទាំងអស់​ធ្វើការ​បញ្ជាក់​នូវ​ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​ចូលរួម​ចំណែក​របស់​ខ្លួន​ដើម្បី​ធ្វើ​ឱ្យ​អនុ​តំបន់​កាន់តែ​រួបរួម​គ្នា​ប្រកបដោយ​វិបុលភាព​ថិរភាព​ និង​ហិរិ​យា​ប័ន្ន​នៅ​ក្នុង​ការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​សម្រាប់​កំណើន​សេ​ដ្ធ​កិច្ច​ និង​ការ​អភិវឌ្ឍ​សង្គម​នៅ​ក្នុង​តំបន់​អនុ​តំបន់​ តំបន់​ និង​ពិភពលោក​។​

Ministry of Foreign Affair and International Cooperation

ទាញយក៖ pdf