​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​តំណាង​ជាតិ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​កម្រិត​ខ្ពស់​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​.)​ លើក​ទី​៧៦

​នៅ​ថ្ងៃ​ទី​ ២៣​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​តំណាង​ជាតិ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​កម្រិត​ខ្ពស់​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​.)​ លើក​ទី​៧៦​។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​តំណាង​ជាតិ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​កម្រិត​ខ្ពស់​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​.)​ លើក​ទី​៧៦​ ក្រោម​ប្រធានបទ​ “​ការ​កសាង​ភាព​ធន់​តាម​រយៈ​ក្តី​សង្ឃឹម​ ដើម្បី​ស្តារ​ឡើង​វិញ​ពី​ជំងឺ​កូ​វី​ដ​-១៩​ ការ​កសាង​ឡើង​វិញ​ប្រកបដោយ​ចីរភាព​ ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ភព​ផែនដី​ ការ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ និង​ការ​ធ្វើ​ឱ្យ​អង្គការសហប្រជាជាតិ​សកម្ម​ឡើង​វិញ​”​ នៅ​ថ្ងៃ​ទី​ ២៥​ ខែកញ្ញា​ ឆ្នាំ​២០២១​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf