លោក​ជំទាវ​ ម៉ា​រី​ស​ ផេ​ន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​ជា​រដ្ឋមន្ដ្រី​កិច្ចការ​នារី​អូស្ដ្រាលី​ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​០៧-០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១

​នៅ​ថ្ងៃ​ទី​ ០៤​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​លោក​ជំទាវ​ ម៉ា​រី​ស​ ផេ​ន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​ជា​រដ្ឋមន្ដ្រី​កិច្ចការ​នារី​អូស្ដ្រាលី​ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​០៧-០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​

​លោក​ជំទាវ​ មា​៉​រី​ស​ ផេ​ន​ នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ចំពោះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf