ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ គម្រោង​សម្រាប់​ជួយ​ដល់​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​នូវ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​ត្រួតពិនិត្យ​ការ​បំពុលបរិស្ថាន​តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​នៃ​ក្រសួងបរិស្ថាន​

នៅ​ថ្ងៃ​ទី​ ០៦​ ខែ​ មីនា​ ឆ្នាំ​ ២០១៧​ រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួងបរិស្ថាន​ (MoE)​និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ដែល​មាន​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ “​គម្រោង​សម្រាប់​ជួយ​ដល់​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​នូវ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​ត្រួតពិនិត្យ​ការ​បំពុលបរិស្ថាន​តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​នៃ​ក្រសួងបរិស្ថាន​”​ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធិ​ភាព​នៃ​ការ​អនុវត្ត​ការងារ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ត្រួតពិនិត្យ​ការ​បំពុលបរិស្ថាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)

ទាញយក៖ pdf