​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​សារព័ត៌មាន​ ស្តី​ពី​ការ​កាត់​បន្ថយ​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២៧​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨ ​រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​ប្រកាស​បញ្ឈប់​បណ្ដោះអាសន្ន​នូវ​កម្មវិធី​ជំនួយ​មួយ​ចំនួន​ ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ដំណើរការ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​ផ្អាក ​ឬ​កាត់​កម្មវិធី​ជំនួយ​មួយ​ចំនួន​ផ្នែក​យោធា​ ជំនួយ​ពី​ទីភ្នាក់ងារ​ USAID​ និង​ជំនួយ​ពី​ក្រសួង​រតនាគារ​របស់​សហរដ្ឋអាមេរិក​ ដែល​ជួយ​គាំទ្រ​អគ្គនាយកដ្ឋាន​ពន្ធដា​ សមត្ថភាព​របស់​អាជ្ញាធរ​រដ្ឋាភិបាល​មូលដ្ឋាន​ និង​ផ្នែក​យោធា​កម្ពុជា​ ដែល​សុទ្ធតែ​មានការ​ពាក់ព័ន្ធ​នឹង​ការ​ដើរ​ថយក្រោយ​ទាំងនេះ​។​ ​រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក​នឹង​បន្ត​គំរោង​ជា​ច្រើន​ក្នុង​ការ​ជួយ​ដល់​ប្រជាជន​កម្ពុជា​ ដូច​ជា​គំរោង​ក្នុង​វិស័យ​សុខាភិបាល​ កសិកម្ម​ ការ​ដោះ​មីន​ ការ​ជំរុញ​សង្គម​ស៊ី​វិល​ និង​ផ្នែក​ចាំបាច់​ដទៃ​ទៀត​។​

​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​

ទាញយក៖ pdf