សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសារព័ត៌មាន ស្តីពីការកាត់បន្ថយជំនួយដល់រដ្ឋាភិបាលកម្ពុជា
នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍មួយដោយប្រកាសបញ្ឈប់បណ្ដោះអាសន្ននូវកម្មវិធីជំនួយមួយចំនួន ដែលជាប់ទាក់ទងទៅនឹងដំណើរការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្អាក ឬកាត់កម្មវិធីជំនួយមួយចំនួនផ្នែកយោធា ជំនួយពីទីភ្នាក់ងារ USAID និងជំនួយពីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដែលជួយគាំទ្រអគ្គនាយកដ្ឋានពន្ធដា សមត្ថភាពរបស់អាជ្ញាធររដ្ឋាភិបាលមូលដ្ឋាន និងផ្នែកយោធាកម្ពុជា ដែលសុទ្ធតែមានការពាក់ព័ន្ធនឹងការដើរថយក្រោយទាំងនេះ។ រដ្ឋាភិបាលនៃសហរដ្ឋអាមេរិកនឹងបន្តគំរោងជាច្រើនក្នុងការជួយដល់ប្រជាជនកម្ពុជា ដូចជាគំរោងក្នុងវិស័យសុខាភិបាល កសិកម្ម ការដោះមីន ការជំរុញសង្គមស៊ីវិល និងផ្នែកចាំបាច់ដទៃទៀត។
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា