បទអន្តរាគមន៍ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជាឆ្លើយតបទៅនឹងរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីតួនាទីនិងសមិទ្ធផលនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតកម្ពុជានិងជាតំណាងអចិន្ត្រៃយ៍ លោក អាន សុខខឿន បានថ្លែងនៅក្នុងសម័យប្រជុំលើកទី ៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយឆ្លើយតបលើ ១២ ចំណុចនៃរបាយការណ៍របស់អគ្គលេខាធិការស្តីពីតួនាទីនិងសមិទ្ធិផលនានារបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដូចជាទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យ OHCHR ការឆ្លើយតបរបស់ប្រទេសកម្ពុជាចំពោះការរីករាលដាលជំងឺកូវីដ-១៩ និងកិច្ចគាំពារសង្គម ការបង្កើតច្បាប់ថ្មី និងវិសោធនកម្មដូចជា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ច្បាប់សហជីព ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គោលនយោបាយបណ្តេញពលរដ្ឋចេញពីទីតាំងដីដោយបង្ខំ សិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ។ ល។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅហ្សឺណែវ