សេចក្តីថ្លែងការណ៍របស់មន្ត្រីនាំពាក្យក្រសួងបរិស្ថានជុំវិញការធ្វើសកម្មភាពអនាធិបតេយ្យរបស់អង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួននៅក្នុងតំបន់ការពារធម្មជាតិ
កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០ អ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវឱ្យអង្គការមិនមែនរដ្ឋាភិបាល ឬសមាគម នានា ដែលបាននិងកំពុងធ្វើសកម្មភាពដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ បញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់។ ក្រសួងក៏សូមអំពាវនាវព្រមទាំង លើកទឹកចិត្តឱ្យអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម ដៃគូអភិវឌ្ឍន៍ និងសហគមន៍ មូលដ្ឋានទាំងអស់ ដែលមានចិត្តស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ផ្តល់កិច្ចសហការឱ្យបាន កាន់តែជិតស្និទ្ធ និងខ្លាំងក្លាបន្ថែមទៀត។
ក្រសួងបរិស្ថាន