សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ស្តី​ពី​គណបក្ស​នយោបាយ​ចំនួន​ ៧​ (​ប្រាំពីរ​)​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ការ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​

​នៅ​ថ្ងៃ​ទី​០១​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៣​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បង្ហោះ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ ស្តី​ពី​ការ​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ការ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​នៃ​គណបក្ស​នយោបាយ​ចំនួន​ប្រាំពីរ​ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ទទួល​បញ្ជី​ឈ្មោះ​បេក្ខជន​មក​ពី​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​។​ យ៉ាងណា​ក៏​ដោយ​ ក្រោយ​ការ​ពិនិត្យ​ និង​ពិចារណា​យ៉ាង​យកចិត្តទុកដាក់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​សម្រេច​ទទួលស្គាល់​គណបក្ស​នយោបាយ​ចំនួន​ ៧​ ជា​ផ្លូវការ​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf