សេចក្តីថ្លែងការណ៍របស់ លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
លោក សាស្ត្រាចារ្យ សុរិយា ប្រាសាទ ស៊ូប៊ែឌី នឹងបញ្ចប់បេសកម្មស្វែងរកការពិតអំពីបញ្ហាសិទ្ធិមនុស្សលើកទី១១ មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយជាបេសកម្មលើកទីពីរ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅក្នុងខែ កក្តដា ឆ្នាំ ២០១៣។ លោក សាស្ត្រាចារ្យ ប្រាសាទ ស៊ូប៊ែឌី ស្នើរឲ្យមានការបញ្ជាក់អំពីការរកឃើញដំបូង និងការគិតអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីបេសកម្មចុងក្រោយរបស់លោក។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ លោកក៏បានបញ្ជាក់ផងដែរអំពីបញ្ហា កំណែទម្រង់ប្រព័ន្ធតុលាការ កំណែទម្រង់ការបោះឆ្នោត និងសភា កំណែទម្រង់នៃក្រុមប្រឹក្សាធម្មនុញ្ញ សិទ្ធិដីធ្លី សិទ្ធិការងារ លំហលទ្ធិប្រជាធិបតេយ្យ ស្ថាប័នសិទ្ធិមនុស្សជាតិ ឯករាជ្យជាតិ ស្ថានភាពពលករទេសន្តរប្រវេសន៍មកពីប្រទេសថៃ ដែលនិងត្រូវបង្ហាញជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាតិនៅក្នុងខែកញ្ញាឆ្នាំនេះ។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា