សេចក្តី​ថ្លែង​ការណ៍​របស់​ លោក​ សុរិយា​​ ស៊ូ​ប៊ែ​ឌី​ អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជា

លោក សាស្ត្រាចារ្យ សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី នឹង​បញ្ចប់​បេសកម្ម​ស្វែងរក​ការ​ពិត​អំពី​បញ្ហា​សិទ្ធិមនុស្ស​លើក​ទី​១១ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ជា​បេសកម្ម​លើក​ទី​​ពីរ ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ កក្ត​ដា ឆ្នាំ ២០១៣​។ លោក សាស្ត្រាចារ្យ ប្រាសាទ ស៊ូ​ប៊ែ​ឌី ស្នើរ​ឲ្យមាន​ការបញ្ជាក់​អំពី​ការរ​ក​ឃើញ​ដំបូង និង​ការគិត​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​បេសកម្ម​ចុងក្រោយ​របស់​លោក​។ នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ លោក​ក៏​បាន​បញ្ជាក់​ផងដែរ​អំពី​បញ្ហា កំណែទម្រង់​ប្រព័ន្ធ​តុលាការ កំណែទម្រង់​ការបោះឆ្នោត និង​សភា កំណែ​ទម្រង់​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ សិទ្ធិ​ដីធ្លី សិទ្ធិ​ការងារ លំហ​លទ្ធិប្រជាធិបតេយ្យ ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ ឯករាជ្យ​ជាតិ ស្ថានភាព​ពលករ​ទេសន្តរប្រវេសន៍​មកពី​ប្រទេស​ថៃ ដែល​និង​ត្រូវ​បង្ហាញ​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាតិ​នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំនេះ​។​

ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ទាញយក៖ pdf