សេចក្ដីថ្លែងការណ៍​៖​ ខេ​ម​បូ​ចា​អំពាវនាវ​ឲ្យ​អាជ្ញាធរ​នាំ​ខ្លួន​ជនល្មើស​ដែល​បាន​វាយប្រហារ​មក​លើ​អ្នក​សារព័ត៌មាន​ក្នុង​ខេត្តសៀមរាប​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​

​នៅ​ថ្ងៃ​ទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២១​ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្នុង​ខេត្តសៀមរាប​នាំ​ខ្លួន​ជនល្មើស​ដែល​បាន​វាយប្រហារ​មក​លើ​អ្នក​សារព័ត៌មាន​អាណាចក្រ​ខ្មែរ​ឈ្មោះ​ ប្រ​ន​ ស៊ា​ន​ មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ ដែល​អ្នក​សារព័ត៌មាន​ដែល​កំពុង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​រាយការណ៍​បទល្មើស​ព្រៃឈើ​ និង​បទល្មើស​ផ្សេងៗ​ទៀត​នៅ​ក្នុង​សង្គម​ ត្រូវ​ទទួល​រង​ការ​គម្រាមកំហែង​ និង​វាយដំ​។​ 

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា

ទាញយក៖ pdf