សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លើ​ករណី​បុគ្គល​ឈ្មោះ​ អ៊ុ​ក​ ម៉ៅ​ ដែល​ត្រូវ​បាន​ជាប់​បណ្តឹង​ចំនួន​ ១៥​ សំណុំរឿង​ផ្សេងៗ​គ្នា​

នៅ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លើ​ករណី​បុគ្គល​ឈ្មោះ​ អ៊ុ​ក​ ម៉ៅ​ ដែល​ត្រូវ​បាន​ជាប់​បណ្តឹង​ចំនួន​ ១៥​ សំណុំរឿង​ផ្សេងៗ​គ្នា​។​

​ក្រសួង​ព័ត៌មាន​សង្កេត​ឃើញ​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ អង្គការ​សង្គម​ស៊ី​វិល​ក្នុងស្រុក​ និង​អន្តរជាតិ​ ព្រមទាំង​អ្នក​សារព័ត៌មាន​បរទេស​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ពី​បុគ្គល​ឈ្មោះ​ អ៊ុ​ក​ ម៉ៅ​ ដែល​ត្រូវ​បាន​ជាប់​បណ្តឹង​ចំនួន​ ១៥​ សំណុំរឿង​ផ្សេងៗ​គ្នា​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​នានា​របស់​ខ្លួន​ តាំងពី​ខែកុម្ភៈ​ ឆ្នាំ​២០២២​ មក​ និង​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ បង្ក​ហិង្សា​ និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ខុសច្បាប់​។​ ក្នុង​ករណី​នេះ​ ក្រសួង​ព័ត៌មាន​សូម​គូសបញ្ជាក់​ជូន​សាធារណៈជន​ទាំងអស់​ដូច​មាន​ក្នុង​សេចក្តី​ថ្លែង​ការ​នេះ​។

ក្រសួងព័ត៌មាន

ទាញយក៖ pdf