សេចក្តី​បញ្ជាក់​ព័ត៌មាន​៖​ កម្ពុជា​ច្រាន​ចោលការ​ផ្សព្វផ្សាយ​បណ្តាញ​ព័ត៌មាន​ថៃ​ ព្រមទាំង​បញ្ជាក់​ពី​ការ​ស្លាប់​របស់​ជន​ស៊ី​វិល​ដោយ​ការ​បាញ់​របស់​កងកម្លាំង​ប្រដាប់​ថៃ​នៅ​ភូមិ​ព្រៃ​ចាន់​

​នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ដែល​ច្រានចោល​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ ដែល​បាន​អះអាង​ថា​ គ្មាន​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ នៅ​ក្នុងភូមិ​ព្រៃ​ចាន់​ ខេត្តបន្ទាយមានជ័យ​នោះ​ទេ​។​ ក្រសួង​បាន​បញ្ជាក់​ថា​ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​វែង​ M16​ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់​ ដែល​មានឈ្មោះ​ថា​ ឌី​ ណៃ​ (​ហៅ​សល់​)​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ និង​ពលរដ្ឋ​បី​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​។​ កោសល្យវិច័យ​ដែល​ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ (ASEAN​ Observer​ Team)​ បាន​បញ្ជាក់​ថា​ការ​ស្លាប់​នេះ​បណ្តាល​មក​ពី​គ្រាប់កាំភ្លើង​ បាញ់​ចូល​ក្នុង​ធ្លុះ​សួត​ ដាច់​សរសៃឈាម​ធំៗ​ និង​មាន​គ្រាប់​បៀម​នៅ​ផ្នែក​ខ្នង​ខាងស្តាំ​នៃ​សព​។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf