បទ​អន្តរាគមន៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ហ្សឺ​ណែវ​ ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​លើ​របៀបវារៈ​ទី​១០​ ស្តី​ពី​ កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ “​សិទ្ធិ​ឆ្លើយ​តប​ទៅ​នឹង​គណៈប្រតិភូ​ហ្វាំ​ង​ឡង់​”

​នៅ​ថ្ងៃ​ទី​ ២៣​ ខែមីនា​ ឆ្នាំ​២០២១​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ហ្សឺ​ណែវ​ បាន​ចេញ​បទ​អន្តរាគមន៍​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​លើ​របៀបវារៈ​ទី​១០​ ស្តី​ពី​ កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ “​សិទ្ធិ​ឆ្លើយ​តប​ទៅ​នឹង​គណៈប្រតិភូ​ហ្វាំ​ង​ឡង់​”​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ឯកអគ្គរាជទូត​ និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​ប្រើប្រាស់​សិទ្ធិ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីថ្លែងការណ៍​របស់​គណៈប្រតិភូ​ហ្វាំ​ង​ឡង់​ ដែល​រិះគន់​កម្ពុជា​រឿង​បង្កើត​ច្បាប់​ការពារ​អាយុជីវិត​ប្រជាជន​ពី​ជំងឺ​កូ​វី​ដ​-១៩​បាន​ធ្វើ​ឲ្យ​បាត់បង់​សេរីភាព​បុគ្គល​ ស្រប​ពេល​ដែល​ហ្វាំ​ង​ឡង់​ទើបបាន​ប្រកាស​បិទ​ប្រទេស​ដែល​ធ្វើ​ឲ្យ​មានការ​រឹត​ត្បឹ​ត​សេរីភាព​មូលដ្ឋាន​របស់​ប្រជាជន​ខ្លួន​។​

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​

ទាញយក៖ pdf