សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី ការដោះលែងទាហានកម្ពុជាទាំង ១៨ រូប
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី ការដោះលែងទាហានកម្ពុជាទាំង ១៨ រូប។
ការដោះលែងទាហានទាំង ១៨ រូបនេះ ត្រូវបានធ្វើឡើងស្របតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី៣ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅខេត្តយូណាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៥។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
