សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពី កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពី កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា។
កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយអំពីវិធីក្នុងការពង្រឹងការអនុវត្ត 5PC ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា តម្រូវការក្នុងការចាប់ផ្តើមឡើងវិញនូវទំនាក់ទំនងយ៉ាងពេញលេញ និងជាប្រក្រតីរបស់មីយ៉ាន់ម៉ាជាមួយអាស៊ាន សារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានដោយពុំមានការរំខាន និងមធ្យោបាយសម្របសម្រួលនិងពន្លឿនការផ្តល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា និងការបញ្ចប់ឪ្យបានឆាប់នៃការវាយតម្លៃតម្រូវការរួមដែលដឹកនាំដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ