សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះមតិយោបល់របស់ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលបានលើកឡើងពាក់ព័ន្ធនឹងដំណើរការកាត់ក្តី លោក កឹម សុខា
នៅថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ ក្រសួងការបរទេសនិងសហប្រតិបត្តិការបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម W. Patrick Murphy ទាក់ទងនឹងដំណើរកាត់ក្តីរបស់លោកកឹមសុខា។ យោងតាមសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍នេះបានលើកឡើងពីការអត្ថាធិប្បាយរបស់លោកថាជាការការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជាហើយការថ្លែងយោបល់បែបនេះ ជាការប្រព្រឹត្តផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងចំនងមិត្តភាព៧០ឆ្នាំរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកផងដែរ។
ក្រសួងការបរទេស