សេចក្តីបញ្ជាក់អំពីទុនបម្រុងអន្តរជាតិរបស់កម្ពុជា
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីបញ្ជាក់មួយស្តីពីទុនបម្រុងអន្តរជាតិរបស់កម្ពុជា។ នៅក្នុងសេចក្តីបញ្ជាក់នេះ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួន ១៩,៥ ប៊ីលានដុល្លាអាមេរិក។ ធនាគារជាតិនៃកម្ពុជារក្សាមាសចំនួន ៣៦,៥តោនដែលក្នុងនោះ៖
មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាមមានចំនួន ១២,៤ តោនដែលកំពុង រក្សាទុកនៅប្រទេសស្វីសមាសចំនួន ១៤,១ តោនកំពុងវិនិយោគនៅធនាគារកណ្ដាលអង់គ្លេស និង មាសចំនួន ១០ តោនត្រូវបានរក្សាទុកនៅកម្ពុជា។
ធនាគារជាតិនៃកម្ពុជា